Posts

1.សេចក្ដីកំណត់អំពីលំហាត់របៀប

    ក្នុងការប្រជុំជួរទ័ព មានជាច្រើនរូបភាព ក្នុងនោះបានប្រើប្រាស់ជាញឹកញាប់ និងជាប្រចាំនៅតាមបណ្ដាសាលា បណ្ដាអង្គភាព និងស្ថាបននានា ទូទាំងកងយោធពលខេមរភូមិន្ទ នូវរូបភាពប្រជុំជួរទ័ពបណ្ដោយ និងរូបភាពប្រជុំជួរទ័ពទទឹង ។     ១-រូបភាព

8.កាយវិការគារវកិច្ច

     ផ្អែកតាមវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទរាល់យោធិនទាំងអស់ ត្រូវគំនាប់មួយថ្ងៃពីរដង ( ព្រឹកមួយដង ល្ងាចមួយដង ) ។      ក្នុងករណីយោធិនម្នាក់ចាំបាច់ត្រូវចូលជួបលោកនាយ រឺ មេបញ្ជាការរបស់ខ្លួនជាច្រើនលើកក្នុងមួយថ្ងៃ លើសពីរដងឡើងទៅត្រូវធ្វើការគំនាប់គ្រប់លើក រាល់ពេលចូលជួប។ ១ . កាយវិការគំនាប់មានមួក(មួកមានហាម)      យោធិនទាំងអស់ត្រូវលើកដៃអោយខ្លីហើយរហ័ស ដោយប្រើម្រាមទាំងប្រាំបិទជិតលើកកែងដៃអោយស្មើស្មា ចុងម្រាមដៃអោយប៉ះចុងហាមមួកខាងស្ដាំ (បើមួកប៉ារ៉េ) គឺចុងម្រាមដៃនៅ ចុងចិញ្ចើមស្ដាំ លើកជារាងចំនិតត្រសក់ នៅពេលដែលយើងដាក់ដៃចុះវិញ គឺដាក់អោយរហ័សបំផុតជាចំនិតត្រសក់។ ២.កាយវិការគំនាប់នៅមួយកន្លែង (គ្មានដំបូលគ្មានជញ្ជាំង)      ពេលយោធិនកំពុងធ្វើការអ្វីមួយនៅនឹងកន្លែងតែម្នាក់ឯង ពេលនោះស្រាប់តែមានអ្នកមានបណ្ដាសក្ដិធំជាងដើរមកដល់ ឫដើរកាត់ទីនោះយើងត្រូវធ្វើគារកិច្ចជាកាយវិការប្រុង ហើយងើបក្បាលបន្តិចជាសញ្ញាគារកិច្ច។      ចំពោះយោធិនកំពុងធ្វើការអ្វីមួយនៅនឹងកន្លែងជាក្រុ​ម អ្នកដែលបានឃើញមុនត្រូវប្រាប់អ្នកដែលមានបណ្ដាសក្ដិធំជាងក្នុងចំណោមនោះ បើប្រាប់មិនទាន់ត្រូវស្រែ...