8.កាយវិការគារវកិច្ច

    ផ្អែកតាមវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទរាល់យោធិនទាំងអស់ ត្រូវគំនាប់មួយថ្ងៃពីរដង ( ព្រឹកមួយដង ល្ងាចមួយដង ) ។

    ក្នុងករណីយោធិនម្នាក់ចាំបាច់ត្រូវចូលជួបលោកនាយ រឺ មេបញ្ជាការរបស់ខ្លួនជាច្រើនលើកក្នុងមួយថ្ងៃ លើសពីរដងឡើងទៅត្រូវធ្វើការគំនាប់គ្រប់លើក រាល់ពេលចូលជួប។

. កាយវិការគំនាប់មានមួក(មួកមានហាម)

    យោធិនទាំងអស់ត្រូវលើកដៃអោយខ្លីហើយរហ័ស ដោយប្រើម្រាមទាំងប្រាំបិទជិតលើកកែងដៃអោយស្មើស្មា ចុងម្រាមដៃអោយប៉ះចុងហាមមួកខាងស្ដាំ (បើមួកប៉ារ៉េ) គឺចុងម្រាមដៃនៅ ចុងចិញ្ចើមស្ដាំ លើកជារាងចំនិតត្រសក់ នៅពេលដែលយើងដាក់ដៃចុះវិញ គឺដាក់អោយរហ័សបំផុតជាចំនិតត្រសក់។

២.កាយវិការគំនាប់នៅមួយកន្លែង (គ្មានដំបូលគ្មានជញ្ជាំង)

    ពេលយោធិនកំពុងធ្វើការអ្វីមួយនៅនឹងកន្លែងតែម្នាក់ឯង ពេលនោះស្រាប់តែមានអ្នកមានបណ្ដាសក្ដិធំជាងដើរមកដល់ ឫដើរកាត់ទីនោះយើងត្រូវធ្វើគារកិច្ចជាកាយវិការប្រុង ហើយងើបក្បាលបន្តិចជាសញ្ញាគារកិច្ច។

    ចំពោះយោធិនកំពុងធ្វើការអ្វីមួយនៅនឹងកន្លែងជាក្រុ​ម អ្នកដែលបានឃើញមុនត្រូវប្រាប់អ្នកដែលមានបណ្ដាសក្ដិធំជាងក្នុងចំណោមនោះ បើប្រាប់មិនទាន់ត្រូវស្រែកដោយខ្លួនឯង ប្រុង ទាំងអស់គ្នាត្រូវឈជាកាយវិការប្រុង។



Comments

Popular posts from this blog

1.សេចក្ដីកំណត់អំពីលំហាត់របៀប